សមាគមអតីតសិស្ស និង ទួនហ្វា
ទឹសដៅរបស់យើង
“បង្រួបបង្រួមអតីតសិស្សនៃសាលារៀនទួណហ្វាលើកស្ទួយប្រពៃណីដ៏ប្រសើនៃសង្គមខ្មែរចិន និងជំរុញការផ្លាស់ប្តូរការសិក្សានិងវប្បធម៌នានា។ លើកទឹកចិត្តអតីតនិស្សិតឱ្យអភិវឌ្ឍចំណេះដឹង និងគុណតម្លៃដែលទទួលបានពីសាលារៀន បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិត និងរួមចំណែកដល់ការអភិវឌ្ឍវឌ្ឍនភាពសង្គម។ ៉គឺជាគោលបំណងរបស់សមាគមអតីតសិស្សសាលារៀនទួនហ្វាកម្ពុជា។
សមាគមអតីតសិស្សសាលារៀនទួនហ្វាកម្ពុជា ដែលហៅកាត់ថា “សមាគមអតីតសិស្សទួនហ្វា” ឬ“ Duan You Hui” គឺជាសមាគមបង្កើតប្រយោជន៍សង្គម ក្រោមការបង្រួបបង្រួមញគ្នារបស់សិស្សសាលារៀនទួនហ្វា។ គោលបំណងសំខាន់គឺបង្រួបបង្រួមសហគមន៍ចិន ជួយអភិវឌ្ឍសង្គម និងរួមគ្នាជាធ្នុងមួយដើម្បីឈានទៅមុខ។
ដូចតៅតាមឈ្មោះរបស់សមាគមយើង សមាគមមូយនេះ គឺជាសមាគមដែលកើតឡើងដោយសាមគ្គីភាពនៃសិស្សសាលរៀនទួនហ្វា។ សកម្មភាពរបស់អតីតសិស្សគឺផ្តោតសំខាន់លើសហគមន៍ “ទួនហ្វា” ដែលបម្រើជាប្រយោជន៍ដល់សាលារៀន និងសង្គមខ្មែរចិន។ ជាការពិតណាស់ សមាគមអតីតសិស្សសាលារៀនទួនហ្វាកម្ពុជា អាចដំណើរការរហូតមកដល់ពេលនេះគឺដោយសារតែមានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបញ្ញាស្មារតីរបស់អ្នកគាំទ្រទាំងឡាយដែលមកពីគ្រប់វិស័យនៅក្នុងសង្គមកម្ពុជា។ ជាពិសេស មានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងសមាគមនិកាយចិនទាវជិវនៅកម្ពុជា ដែលជាបង្អែកដ៏រឹងមាំ ក៏ដួចជាដៃគូសហការរបស់សមាគមយើង។
ជាថ្មីម្តងទៀត សមាគមយើងសូមធ្វើការថ្លែងអំណរគុណដក់អ្នកគាំទ្រពីគ្រប់ទឹសទី។រចនារូបតំណាងរបស់សមាគមយើងត្រូវបានរចនាឡើងជុំវិញគំនិតនៃការដឹងគុណ ដែលរាងនៃដៃទាំង ៨ ព័ទ្ធជុំវិញពាក្យថា “ទួន” ដែលសំដៅទៅលើឈ្មោះ “ទួនហ្វា” មានន័យថា សមាគមយើងកកើតឡើងដោយមានការគាំទ្រពីសប្បុរសជនគ្រប់ទឹសទី ទាំងក្នុងស្រុកនិងក្រៅស្រុក។
សាលារៀនទួនហ្វា
សាលារៀនទួនហ្វា បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩១០ និងចេញជាទម្រង់នៃការគ្រប់គ្រងសាធារណៈ និងប្រតិបត្តិការឯកជនដែលជាសាលារៀនគ្រប់គ្រងដោយឯកជនក្រោមការត្រួតពិនិត្យសាធារណៈ។ សាលារៀនទួនហ្វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤១ ហើយមានប្រវត្តិជិតមួយរយឆ្នាំមកហើយ។ សាលារៀននេះជាសាលាមួយក្នុងចំណោមសាលាកំពូលៗនៅកម្ពុជា ហើយសិស្សដែលបានបញ្ចប់ការសិក្សាពីសាលាមានពាសពេញពិភពលោកផងដែរ។ កន្លងមករាប់សិបឆ្នាំនមកនេះបានបណ្តុះណ្តាលសហគ្រិនជោគជ័យជាច្រើនដែលមានឥទ្ធិពលក្នុងសង្គមនៅកម្ពុជា។ បច្ចុប្បន្ននេះ ជាប្រចាំឆ្នាំមានសិស្សរាប់ពាន់នាក់បានបញ្ចប់សិក្សានៅសាលាទួនហ្វា ។
បន្ទាប់ពីការបង្កើតសមាគមនិកាយចិនទាជិវនៅកម្ពុជា ក្រុមប្រឹក្សាភិបាលនៃសាលាទួនហ្វា ត្រូវបានបង្កើតឡើងដើម្បីទទួលខុសត្រូវលើការងាររបស់សាលា ដោយមានលោក Li JinShan (李金山)គឺជាប្រធាន និង លោក Te MeangHuot(郑棉发)និងលោក Zheng RongJi(郑荣吉)ជាអនុប្រធាន។ នៅខែមេសាឆ្នាំ ១៩៩៧ អាណាត្តទី ២ នៃសមាគមនិកាយចិនទាជិវនៅកម្ពុជា ក្រុមប្រឹក្សាភិបាលផ្ទេរតួនាទីទៅឱ្យ ក្រុមវប្បធម៌និងអប់រំ ដោយមានលោក ហេងហាំងម៉េង(黄焕明) ជាប្រធានក្រុម និងលោក Chen PingChuan(陈平川)ជាមួយលោក Zheng RongJi(郑荣吉)ជាអនុប្រធានក្រុម។ សាលារៀនទួនហ្វា កំពុងធ្វើការឆ្ពោះទៅមុខក្រោមការដឹកនាំរបស់ក្រុមប្រឹក្សា និងក្រុមវប្បធម៌និងអប់រំនៃសមាគមនិកាយចិនទាជិវនៅកម្ពុជា។
សមាគមនិកាយចិនទាជិវនៅកម្ពុជាបានលះបង់ ថ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដល់សាលារៀនទួនហ្វា។ ឥឡូវនេះសមាគមគម្រោងនឹងបង្កើតទីតាំងទី ៣ នៃសាលាទួនហ្វានៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ក្នុងបំណងបង្កើតជាស្ថាប័នអប់រំពហុភាសាធំបំផុតនៅក្នុងប្រទេសកម្ពុជានិងក្នុងបណ្តាប្រទេសអាស៊ានទាំងមូល ដើម្បីបន្តកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់ទួនហ្វានៅក្នុងសង្គមកម្ពុជា។
តើធ្វើដូចម្តេចដើម្បីចូលរួមជាមួយសមាគមអតីតសិស្សទួនហ្វា?
លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកនិងអ្នករួមវិភាគទានសំខាន់ៗដល់សាលារៀនទួនហ្វា ក្លាយជាសមាជិករបស់អតីតនិស្សិតដោយស្វ័យប្រវត្តិ។ សម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាឬចាកចេញពីសាលារៀន ប្រសិនបើចង់បន្តសមាជិកភាពរបស់សមាគម អតីតសិស្សត្រូវបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ ដោយមូលហេតុ យើងជាអង្គការមិនរកប្រាក់ចំណេញ ការគិតថ្លៃសមាជិកភាពប្រចាំឆ្នាំដែលនឹង ត្រូវបានប្រើប្រាស់ ក្នុងគោលបំណងគាំទ្រប្រតិបត្តិការប្រចាំថ្ងៃ ឬ/និងក្នុងការងារអត្ថប្រយោជន៍សង្គមផ្សេងៗ។
សមាជិកនៃសមាគមអតីតសិស្សទួនហ្វាមានប្រយោជន៍អ្វី?
គោលបំណងរបស់សមាគមយើងគឺដើម្បីឆ្ពោះទៅមុខឡើកស្ទួយសង្គមខ្មែរនិងសង្គមខ្មែរចិនឱ្យក្លាយទៅជាកន្លែងដែលពោពេញទៅដោយសប្បុរសធម៍ ស្មារតីលះបង់ដើម្បីប្រយោជន៍រួម។ការក្លាយជាសមាជិករបស់សមាគមអាចទទួលបាននូវព័ត៌មានថ្មីៗនៃសង្គមខ្មែរចិន ហើយ សមាជិកទាំងឡាយអាចធ្វើការផ្លាស់ប្តូរព័ត៌មាននានានៃសង្គមខ្មែចិនតាមរយៈវេទិកានេះ។
សមាគមយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយដែលស្ថិតក្នុងវិសាលភាពនៃសមត្ថភាពរបស់សមាគម។ ដោយមានការគាំទ្រពីអ្នក សមាគមយើងកាន់តែរឹងមាំឡើង ហើយ សមាគមនឹងផ្តល់ឱ្យសមាជិកនូវបណ្តាញព័ត៌មានដ៏ទូលំទូលាយ និងបង្រួបបង្រួមសហគមន៍ចិននៅកម្ពុជា ដើម្បីបង្កើតនូវគុណសម្បត្តិច្រើនទៀត។