សមាគមន៍សម្ព័ន្ធអតីតសិស្សសាលារៀនទួនហ្វាផ្តល់អំណោយជូនមជ្ឈមណ្ឌលកុមារជាតិ

          នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២០ អ្នកតំណាងក្រុមគណៈកម្មការតំណាងសមាគមសម្ព័ន្ធអតីតសិស្សសាលារៀនទួនហ្វា ដូចជាលោក កាំងឡេង អនុប្រធានសមាគម, អនុប្រធាន លោក ទ្រីវ ជីវ៉ា និងលោកលីតិច បានទៅចុះសូរសុខទុក្ខមជ្ឈមណ្ឌលកុមារកំព្រាជាតិដោយបានជួបជាមួយនឹងកុមារកំព្រានិងពិការជិត ១៥០ នាក់។ នៅក្នុងសកម្មភាពនេះ ក៏មានការចូលរួមពីបុគ្គលិកដែលពាក់ព័ន្ធជាង ៨០ នាក់និងអ្នកស្ម័គ្រចិត្តអន្តរជាតិជិត ១០ នាក់មកពីមន្ទីរពេទ្យ និងអង្គការសប្បុរសធម្មនានា។

          លោក កាំងឡេង ប្រធានសម្ព័ន្ធយុវជននៃសមាគមនិកាយចិនទៀេះីវនៅប្រទេសកម្ពុជា ហើយក៏ជាប្រធានសមាគមអាណាត្តិទី១នៃសមាគមសម្ព័ន្ធអតីតសិស្សសាលារៀនទួនហ្វា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូ បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តក្នុងការជួួយដល់កុមារកំព្រា ពិការដោយអស់ពីកម្លាំងកាយចិត្ត។

          សមាគមសម្ព័ន្ធអតីតសិស្សសាលារៀនទួនហ្វាបានបរិច្ចាគសំភារៈចាំបាច់ប្រចាំថ្ងៃដល់មជ្ឈមណ្ឌលកុមារ មានដូចជាអាហារ សម្លៀកបំពាក់ បរិក្ខារកំសាន្ដកុមារ។ ល។ កម្មវិធីសប្បុរសធម៌នេះមិនត្រឹមតែផ្តល់ការគាំទ្រផ្នែកស្មារតីដល់បុគ្គលិកដែលមានការចាប់អារម្មណ៍ពីមន្ទីរពេទ្យប៉ុណ្ណោះទេ គឺថែមទាំងបានពាំនាំជាសារដល់សប្បុរសជនក្នុងការនិងជំរុញការអភិវឌ្ឍសង្គម និងការងារសប្បុរសធម្មផងដែរ។