ចាប់ពីដំណាច់ខែកញ្ញាដល់ពាក់កណ្តាលខែតុលាឆ្នាំនេះព្យុះទីហ្វុង Kirogi បង្កការជន់លិចនៅតំបន់ផ្សេងៗនៃប្រទេសកម្ពុជា ហើយភ្នំពេញក៏បានរងផលប៉ះពាល់ផងដែរ ជាពិសេសតំបន់ភាគនិរតីនៃរាជធានីភ្នំពេញ។ យោងតាមព័ត៌មានរបស់សាលារៀនទួនហ្វា សមាគមយើងបានដឹងថាគ្រូជាច្រើនបានរងគ្រោះដោយសារគ្រោះមហន្តរាយនេះ។ សមាគមអតីតសិស្សសាលាររៀនទួនហ្វាគឺជាអ្នកទីមួយដែលបង្ហាញការចូលរួមរំលែកទុក្ខ និងបរិច្ចាគថវិកាដើម្បីសម្តែងការដឹងគុណដោយសង្ឃឹមថានឹងជួយដោះស្រាយបញ្ហាបន្ទាន់មួយចំនួនរបស់លោកគ្រូអ្នកគ្រូ។
នៅខែតុលាឆ្នាំ ២០២០ ក្រុមប្រឹក្សាភិបាលនៃសមាគមអតីតសិស្សសាលាររៀនទួនហ្វាដែលតំណាងដោយលោកស្រី សក អេង លោក ត្រា ជុនលាង និងលោក លី តិច បានធ្វើដំណើរទៅកាន់តំបន់លិចទឹកនៅប៉ែកនិរតីនៃរាជធានីភ្នំពេញ (តំបន់តាមបណ្តោយផ្លូវវេងស្រេង) ដើម្បីពាំនាំពាក្យសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ លោក វ៉ាងហុង (王洪) លោកគ្រូឈិនយូវិន (秦有文) និង អ្នកគ្រូ ស៊ូស៊ូអឺ (许素娥)។ នៅក្នុងពេលចុះធ្វើសកម្មភាពនេះ សមាគមយើងបានចាម់អារម្មណ៍ថា ព្យុះទីហ្វុង បានបង្កជាការជន់លេចហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់លោកគ្រូអ្នកគ្រូ។ សំណាងល្អ លោកគ្រូអ្នកគ្រូបានផ្លាស់ប្តូរទៅរស់នៅកន្លែងមានសុវត្ថិភាព។ សូមឱ្យគ្រោះមហន្តរាយបានបញ្ចប់ឆាប់ៗហើយជីវិតធម្មតានឹងចាប់ផ្តើមឡើងវិញ។
ការមើលថែគ្រូវ័យចំណាស់របស់សាលារៀនទួនហ្វាគឺជាបេសកកម្មរបស់សមាគមអតីតសិស្សសាលាររៀនទួនហ្វាយើង ហើយយើងនឹងបន្តការងារនេះដោយមិននឿយណាយឡើយ។ យើងសូមថ្លែងអំណរគុណដល់បណ្តាជនទាំងអស់ក្នុងសង្គមដែលបានគាំទ្រសមាគមយើងខ្ញុំ! ទន្ទឹមនឹងនេះយើងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងសមាគមរបស់យើង ដើម្បីពង្រឹងគ្រួសារទួនហ្វារបស់យើង ហើយបង្កើតនិងផ្តល់ផលប្រយោជន៍ដល់សង្គម។









