សមាគមអតីតសិស្ស និង ទួនហ្វា

ទឹសដៅរបស់យើង

“បង្រួបបង្រួមអតីតសិស្សនៃសាលារៀនទួណហ្វាលើកស្ទួយប្រពៃណីដ៏ប្រសើនៃសង្គមខ្មែរចិន និងជំរុញ​ការផ្លាស់ប្តូរ​ការសិក្សានិងវប្បធម៌នានា។ លើកទឹកចិត្តអតីតនិស្សិតឱ្យអភិវឌ្ឍ​ចំណេះដឹង និងគុណតម្លៃ​ដែលទទួលបានពីសាលារៀន បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិត និងរួមចំណែក​ដល់ការអភិវឌ្ឍវឌ្ឍនភាពសង្គម។ ៉គឺជាគោលបំណងរបស់សមាគមអតីតសិស្សសាលារៀនទួនហ្វាកម្ពុជា។

សមាគមអតីតសិស្សសាលារៀនទួនហ្វាកម្ពុជា ដែលហៅកាត់ថា “សមាគមអតីតសិស្សទួនហ្វា” ឬ“ Duan You Hui” គឺជាសមាគម​បង្កើតប្រយោជន៍សង្គម​ ក្រោមការបង្រួបបង្រួមញគ្នា​របស់សិស្សសាលារៀនទួនហ្វា។ គោលបំណង​សំខាន់​គឺបង្រួបបង្រួម​សហគមន៍ចិន ជួយអភិវឌ្ឍសង្គម និងរួមគ្នាជាធ្នុងមួយដើម្បីឈានទៅមុខ។

ដូចតៅតាមឈ្មោះរបស់សមាគមយើង សមាគមមូយនេះ គឺជាសមាគមដែលកើតឡើង​ដោយសាមគ្គីភាព​នៃ​សិស្សសាលរៀនទួនហ្វា។ សកម្មភាព​របស់​អតីតសិស្សគឺផ្តោតសំខាន់​លើ​សហគមន៍ “ទួនហ្វា” ដែលបម្រើ​ជាប្រយោជន៍​ដល់សាលារៀន និងសង្គមខ្មែរចិន។ ជាការពិតណាស់ ​សមាគមអតីតសិស្ស​សាលារៀនទួនហ្វា​កម្ពុជា អាចដំណើរ​ការរហូតមកដល់ពេលនេះ​គឺដោយសារតែមាន​ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបញ្ញាស្មារតី​របស់អ្នក​គាំទ្រទាំងឡាយ​ដែលមកពីគ្រប់វិស័យនៅ​ក្នុងសង្គមកម្ពុជា។ ជាពិសេស មាន​សមាគម​សម្ព័ន្ធខ្មែរចិន​នៅកម្ពុជា​ ​និងសមាគមនិកាយចិនទាវ​ជិវនៅកម្ពុជា ​ដែលជាបង្អែក​ដ៏រឹងមាំ ​ក៏ដួចជាដៃគូស​ហការរបស់សមាគមយើង។

ជាថ្មីម្តងទៀត សមាគមយើងសូមធ្វើការថ្លែងអំណរគុណដក់អ្នកគាំទ្រពីគ្រប់ទឹសទី។រចនារូបតំណាង​របស់​សមាគម​យើងត្រូវបានរចនាឡើង​ជុំវិញគំនិត​នៃការដឹងគុណ ដែលរាង​នៃដៃទាំង ៨ ព័ទ្ធជុំវិញពាក្យថា “ទួន” ដែល​សំដៅទៅ​លើ​ឈ្មោះ “ទួនហ្វា” មានន័យថា សមាគម​យើងកកើតឡើង​ដោយមានការគាំទ្រ​ពីសប្បុរសជន​គ្រប់ទឹសទី ​ទាំង​ក្នុងស្រុក​និង​ក្រៅស្រុក។

សាលារៀនទួនហ្វា

សាលារៀនទួនហ្វា បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩១០ និងចេញ​ជា​ទម្រង់​នៃការ​គ្រប់គ្រង​សាធារណៈ​ និង​ប្រតិបត្តិការ​ឯកជន​ដែល​ជាសាលារៀន​គ្រប់គ្រង​ដោយ​ឯកជន​ក្រោម​ការ​ត្រួត​ពិនិត្យ​សាធារណៈ​។ សាលារៀន​ទួនហ្វា​ត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ ​១៩៤១​ ហើយមាន​ប្រវត្តិ​ជិតមួយរយឆ្នាំមកហើយ។ ​សាលារៀន​នេះ​ជា​សាលាមួយក្នុងចំណោមសាលាកំពូលៗនៅកម្ពុជា​ ហើយ​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​មាន​ពាសពេញ​ពិភពលោក​​ផងដែរ​។​ កន្លងមករាប់សិបឆ្នាំនមកនេះ​បាន​បណ្តុះណ្តាល​សហគ្រិន​ជោគជ័យ​ជា​ច្រើន​ដែល​មាន​ឥទ្ធិពល​ក្នុងសង្គម​នៅកម្ពុជា​។ បច្ចុប្បន្ននេះ ជាប្រចាំឆ្នាំ​មាន​សិស្ស​រាប់​ពាន់នាក់បានបញ្ចប់សិក្សានៅសាលាទួនហ្វា ។

បន្ទាប់ពីការបង្កើតសមាគមនិកាយចិនទាជិវនៅកម្ពុជា ក្រុមប្រឹក្សាភិបាលនៃសាលាទួនហ្វា ត្រូវបានបង្កើតឡើង​ដើម្បី​ទទួលខុស​ត្រូវ​លើការងារ​របស់សាលា​ ដោយមានលោក Li JinShan (李金山)​គឺជាប្រធាន ​និង លោក Te MeangHuot(郑棉发)និងលោក Zheng RongJi(郑荣吉)ជាអនុប្រធាន។ នៅខែមេសាឆ្នាំ ១៩៩៧ អាណាត្តទី ២ ​នៃសមាគមនិកាយចិនទាជិវ​នៅកម្ពុជា ក្រុមប្រឹក្សាភិបាល​ផ្ទេរតួនាទីទៅឱ្យ​ ក្រុមវប្បធម៌និងអប់រំ ដោយមានលោក ហេងហាំងម៉េង(黄焕明) ជាប្រធានក្រុម និងលោក Chen PingChuan(陈平川)ជាមួយលោក Zheng RongJi(郑荣吉)ជាអនុប្រធានក្រុម។ សាលារៀនទួនហ្វា កំពុងធ្វើការឆ្ពោះទៅមុខក្រោមការដឹកនាំរបស់ក្រុមប្រឹក្សា និងក្រុមវប្បធម៌និងអប់រំនៃសមាគមនិកាយចិនទាជិវនៅកម្ពុជា។

សមាគមនិកាយចិនទាជិវនៅកម្ពុជាបានលះបង់ ថ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើនដល់សាលារៀនទួនហ្វា។ ឥឡូវនេះ​សមាគម​គម្រោង​នឹងបង្កើតទីតាំងទី ៣ នៃសាលាទួនហ្វានៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ក្នុងបំណង​បង្កើត​ជា​ស្ថាប័នអប់រំពហុភាសាធំបំផុតនៅក្នុងប្រទេសកម្ពុជានិងក្នុងបណ្តាប្រទេសអាស៊ានទាំងមូល ដើម្បីបន្តកេរ្តិ៍​ឈ្មោះ​ដ៏អស្ចារ្យរបស់ទួនហ្វានៅក្នុងសង្គមកម្ពុជា។

តើធ្វើដូចម្តេចដើម្បីចូលរួមជាមួយសមាគមអតីតសិស្សទួនហ្វា?

លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកនិងអ្នករួមវិភាគទានសំខាន់ៗដល់សាលារៀនទួនហ្វា ក្លាយជា​សមាជិក​របស់​​អតីតនិស្សិតដោយស្វ័យប្រវត្តិ។ សម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាឬចាកចេញពីសាលារៀន ប្រសិនបើ​ចង់បន្តសមាជិកភាពរបស់សមាគម អតីតសិស្សត្រូវបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំ ដោយមូលហេតុ​ យើង​ជាអង្គការ​មិនរកប្រាក់ចំណេញ ការគិតថ្លៃសមាជិកភាពប្រចាំឆ្នាំដែលនឹង ត្រូវបានប្រើប្រាស់​ ក្នុង​គោលបំណង​គាំទ្រ​ប្រតិបត្តិការ​ប្រចាំថ្ងៃ ឬ/និងក្នុងការងារអត្ថប្រយោជន៍សង្គមផ្សេងៗ។

សមាជិកនៃសមាគមអតីតសិស្សទួនហ្វាមានប្រយោជន៍អ្វី?

គោលបំណងរបស់សមាគមយើងគឺដើម្បីឆ្ពោះទៅមុខឡើកស្ទួយសង្គមខ្មែរនិងសង្គមខ្មែរចិនឱ្យក្លាយទៅជាកន្លែងដែលពោពេញទៅដោយសប្បុរសធម៍ ស្មារតីលះបង់ដើម្បីប្រយោជន៍រួម។ការក្លាយជា​សមាជិក​របស់​សមាគម​អាច​ទទួល​បាននូវព័ត៌មានថ្មីៗនៃសង្គមខ្មែរចិន ហើយ សមាជិកទាំងឡាយ​អាចធ្វើ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​នានា​នៃ​សង្គម​ខ្មែចិន​តាមរយៈវេទិកានេះ។

សមាគមយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយដែលស្ថិតក្នុងវិសាលភាពនៃសមត្ថភាពរបស់សមាគម។ ដោយមានការគាំទ្រពីអ្នក សមាគមយើងកាន់តែរឹងមាំឡើង ហើយ សមាគមនឹងផ្តល់​ឱ្យ​សមាជិក​នូវ​បណ្តាញ​ព័ត៌មានដ៏ទូលំទូលាយ និងបង្រួបបង្រួមសហគមន៍ចិននៅកម្ពុជា ដើម្បីបង្កើតនូវគុណសម្បត្តិច្រើនទៀត។